ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ធ្លាក់ពីអាគារពេទ្យសម្ភពក្រុង កម្ពស់៣ជាន់ ត្រូវប្រជាពលរដ្ឋយកទៅសង្គ្រោះ ព្រោះមិនឃើញមានអ្នកណាមកជួយ

ភ្នំពេញ: កម្មករសំណង់ម្នាក់ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ហៅពេទ្យសម្ភពក្រុង បានធ្លាក់ពីអាគារដែលខ្លួនកំពុងសាងសង់ ពីជាន់ទី៣ កម្ពស់ប្រហែល៣០ម៉ែត្រ មកលើដី ក្បែរផ្ទះប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលដ្ឋនៅទីនោះមានការភ្ញាក់ផ្អើល គ្រប់គ្នាៗ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ។

ប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ Post News មុននេះបន្តិចថា នាម៉ោងប្រមាណជាង៩ គេបានឃើញកម្មករម្នាក់ ធ្លាក់ពីលើអាគារមកចំក្រែ ក្បែរផ្ទះរបស់គាត់ តែគ្មានឃើញម្ចាស់សំណង់រួសរាន់ មកយកកម្មកររងរបួសនោះទៅសង្គ្រោះ ទើបប្រជាពលរដ្ឋចេញមុខ ជួយយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះឲ្យទាន់ពេលវេលា។

ប្រជាពលរដ្ឋសម្តែងការមិនអស់ចិត្តថា ហេតុអ្វីក៍គ្មានខាងម្ចាស់សំណង់ មកយកទៅសង្គ្រោះ ហើយសំណង់ដែលកំពុងសាងសង់ទៀតសោត មានគោរពបទដ្ឋានសាងសង់ត្រឹមត្រូវ ឬទេ ទើបបណ្តាលឲ្យមានអ្នកធ្លាក់ពីលើ ក្នុងកម្ពស់ជិត ៣០ម៉ែត្រដូច្នេះ៕

photo_2016-05-07_10-06-28 photo_2016-05-07_10-06-27 photo_2016-05-07_10-06-25 photo_2016-05-07_10-06-24

 

មតិយោបល់