កាលពីពេលថ្មីនេះបុគ្គលិករបស់លោក Kenetsu Mikami ដែលធ្វើការនៅលើកប៉ាល់ដឹកទំនិញចេញពីប្រទេសរុស្ស៊ីទៅកំពង់ផែប្រទេសជប៉ុន បានរកឃើញក្តាមយក្សមួយដ៏ធំដែលមានពណ៌ខុសពីធម្មតា។
តាមរបាយការណ៍មកថាក្តាមយក្សនោះមានទម្ងន់ ៣,៥ គីឡូក្រោម ប្រវែងប្រហែល ១ ម៉ែត្រ ដែលមានពណ៌ដូចជាខៀវបន្តិច ដូចផ្កាឡាវេនឌ័របន្តិច និងពណ៌ខៀវពណ៌ស្វាយបន្តិច។ បុគ្គលិករបស់ Kenetsu និយាយថាពួកគេមិនធ្លាប់បានឃើញក្តាមយក្សណាមួយដែលមានពណ៌ខុសធម្មតាឡើយ។
លោក Kenetsu បានថ្លែងថានៅក្នុងធាតុអាជីវកម្មរយៈពេល ២៥ ឆ្នាំ នេះគឺជាលើកដំបូងហើយដែលគាត់បានជួបប្រទះក្ដាមចម្លែកបែបនេះ។
ទោះជាយ៉ាងណាបើយោងតាមការវិនិច្ឆ័យរបស់អ្នកជំនាញនៃមជ្ឈមណ្ឌលស្រាវជ្រាវមួយនៅកោះ Hokkaido បានបញ្ជាក់ថាការប្រែប្រួលពណ៌របស់ក្តោមយក្សនេះ
អាចមកពីផលប៉ះពាល់នៃអាហារ ឬអាចខ្វះខាតសារធាតុដែលធ្វើឲ្យពណ៌រីកលូតលាស់ដូចធម្មតា៕
មតិយោបល់