កណ្ដាលៈ មុខសញ្ញាម្នាក់ កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ត្រូវបានកម្លាំងជំនាញយុត្តិធម៌ និងកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដែក ធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញនូវសារធាតុញៀនខុសច្បាប់មួយចំនួន។
ការឃាត់ខ្លួននេះ ធ្វើឡើងវេលាម៉ោង១និង៣០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិផ្សារដែកលើឃុំផ្សារដែក ស្រុកពញឮ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ហុន សេងហាក់ ហៅ (អ៊ិ )ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិពិតប្រាកដមានទីលំនៅភូមិអំពឹលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល រួមទាំងដកហូតថ្នាំញៀនរួមមាន ៖ -ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកIce)៥កញ្ចប់តូច -ទូរសព្ទម៉ាកSAMSUNG១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកអធិការរដ្ឋននគរបាលស្រុកពញាឮ ដើម្បីសួរនាំ និងបន្តចាត់ការតាមនីតិវិធី៕



មតិយោបល់