ព័ត៌មានជាតិ

កម្លាំងនគរបាលអន្តោប្រវេសន៍ ចុះឃាត់ខ្លួនជនជាតិវៀតណាមនិងចិន២០នាក់ ក្នុងការដ្ឋានសំណង់ “ស្កាយទ្រីខុនដូ”

ភ្នំពេញៈ កម្លាំងនាយកដ្ឋានសើបអង្កេត និងអនុវត្តន៍នីតិវិធិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះឆែកឆេរការដ្ឋានសំណង់ “ស្កាយទ្រីខុនដូ” ឃាត់ខ្លួនជនជាតិចិន និងវៀតណាមចំនួន២០នាក់ វៀតណាម៣នាក់ និងចិន១៧នាក់ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចការដ្ឋានជេអិនអិលប្រូវិដធីឌីវ៉ែលលុបម៉ែន នៅផ្លូវបេតុ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជនីភ្នំពេញ។

ការ​ចុះ​ឃាត់ខ្លួនជនជាតិបរទេសខាងលើនេះ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធិ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ជនជាតិចិន១៧នាក់ និងជនជាតិវៀតណាម៣នាក់ ដែលលួចចូលមកស្នាក់ និងធ្វើការដោយខុសច្បាប់នៅប្រទេសកម្ពុជា។

បច្ចុប្បន្នជនជាតិបរទេសទាំង២០នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាលយ័នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីធ្វើឯកសារបណ្តេញចេញនៅពេលក្រោយ៕

https://youtu.be/T6rScUKLLxE

មតិយោបល់