ព័ត៌មានជាតិ

ក្រុមហ៊ុ​ន ដឹកជញ្ជូនស្រេង កិនបុរស​ម្នាក់ស្លាប់​ភ្លាម​ៗ នៅកន្លែង​

ភ្នំពេញ:រថយន្ថបែនដឹកដីដឹកខ្សាច់របស់ក្រុមហ៊ុនដឹកជញ្ជូនស្រេង S កិនបុរសម្នាក់ស្លាប់ភ្លាមៗនៅចំណុចមុខផ្ទះ៦ជាន់តាមផ្លូវ៣០ម៉ែត្រ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ក្នងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូវីវ៉ាពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1F5709 ធ្វើដំណើរតែម្នាក់ស្របទិសគ្នាជាមួយរថយន្ថបង្ករក្នុងទិសដៅពីជើងមកត្បូងនោះបានមកដល់ចំណុចកើតហេតុជនរងគ្រោះបានដួលម៉ូតូផ្លោងចូលក្រោមកង់រថយន្ថបែនដឹកដីពាក់ស្លាកលេខ3A 0263 កំពុងបើកស្របគ្នាកិនចំជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង។សមត្ថកិច្ចនគរបាលមូលរដ្ឋានបានចុះដល់កន្លែងកើតហេតុបានសហការជាមួយនិងនគរបាលចរាចរណ៍ខណ្ឌនិងនគរបាលចរាចរណ៍ក្រុងធ្វើការវាស់វែងរួចនិងធ្វើកំណត់ហេតុប្រគល់សព ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្ថនិងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ក្រុងរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់