ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីម្នាក់ ដកហូតបានថ្នាំញៀនមួយចំនួន

បាត់ដំបង: ស្រ្តីជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរ:សេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

នគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន វី ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយសមត្ថកិច្ចបានដកហូតគ្រាប់ថ្នាំពណ៌ផ្កាឈូកសញ្ញាWY ចំនួន៣៤គ្រាប់ បំពងសម្រាប់ដាក់ថ្នាំញៀនមួយចំនួន និង ថង់ប្លាស្ទិចកឹបមាត់ ពណ៌ខៀវ ចំនួន០១។

ករណីខាងលើនេះ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

//youtu.be/IVEbtad8Yaw

មតិយោបល់