កំពត ៖ នៅល្ងាចថ្ងៃទី ១៨ ខែមករា វេលាម៉ោង ១៤:៣០នាទី កម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ដោយមានការសម្របសម្រួលពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តកំពត បង្ក្រាបបានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន១ករណី នៅភូមិចង្កៀងខាងលិច ឃុំទទុង ស្រុកដងទង់ ដោយ ឃាត់ខ្លួនមនុស្ស ០៤នាក់ ។
បើសមត្ថកិច្ចអោយដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន : ទី ១.ឈ្មោះ យ៉ង់ មឿន ភេទប្រុស អាយុ ២៩ឆ្នាំ ទី ២.ឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ ២៤ឆ្នាំ ទី ៣.ឈ្មោះ សុង ដារីន ភេទប្រុស អាយុ ៣៥ឆ្នាំ និងទី ៤. ភឹម វរៈ ភេទប្រុស អាយុ ២០ឆ្នាំ (អ្នកទាំងបួនរស់នៅភូមិ-ឃុំខាងលើ)។
រីឯវត្ថុតាងដែលបានដកហូតមាន ថ្នាំញៀន ប្រភេទ មេតំហ្វីតាមីន ( ម៉ាទឹកកក )ចំនួន ១១កញ្ចប់ (ធំ ០៥កញ្ចប់ និងតូច ០៦កញ្ចប់) ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់