ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌមានជ័យ ចាប់មុខសញ្ញាជួញដូរគ្រឿងញៀនប្រុសស្រី២នាក់ ក្នុងផ្ទះសំណាក់ អប្សរាមង្គល២

ភ្នំពេញ: ជនសង្ស័យប្រុសស្រី២នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការស្រាវជ្រាវឡោមពទ្ធ័អស់រយ:ពេល ៤ម៉ោង ទើបចាប់ខ្លួនបាន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់អប្សរាមង្គល២ ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ហឿន នី ភេទស្រី អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មកស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើជិត១សប្តាហ៍មកហើយ និងជនសង្ស័យទី២ឈ្មោះ ប៉ ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតបានថ្នាំញៀន២កញ្ចប់ធំ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ដើម្បីសាកសួរបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

//youtu.be/PSULhbR4MHg

មតិយោបល់