ព័ត៌មានជាតិ

Huawei ចំណេញ $៤,៥​ពាន់​លាន ក្នង​ឆ្នាំ ២០១៤

Reuters៖ ក្រុមហ៊ុន​ទូរគមនាគមន៍​លំដាប់​ទី​២​របស់​ពិភពលោក Huawei Technologies Ltd បានឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ទី​៣១ ខែ​មីនា ឆ្នាំ ២០១៥ នេះ​ថា ប្រាក់ចំណេញ​ប្រចាំឆ្នាំ ២០១៤ បាន​កើនឡើង ៣៣​ភាគរយ ដោយសារ​កំណើន​ការលក់​ខ្ពស់ ជាពិសេស​គឺ​បច្ចេកវិទ្យា 4G​។​
​យោង​តាម​ការចុះផ្សាយរ​បស់ Reuters បានឲ្យដឹងថា ប្រាក់ចំណេញ​សុទ្ធ​នៅក្នុង​ឆ្នាំ ២០១៤ របស់ Huawei មាន​ចំនួន ២៨​ពាន់​លាន​យ័ន (​ប្រហែល ៤,៥​ពាន់​លាន​ដុល្លារ​អាមេរិក​) ដោយ​បាន​កើនឡើង ៣៣​ភាគរយ ខណៈ​ដែល​ប្រាក់​ចំណូល​សរុប មាន​ចំនួន ៤៦,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បាន​កើនឡើង ២១​ភាគរយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមអ្នកវិភាគ​បាន​មើលឃើញថា នៅ​ឆ្នាំ ២០១៥ នេះ ប្រាក់ចំណូល Huawei នឹង​បន្ត​កើន​ឡើង​ទេ ព្រោះ​នៅ​ពេល​នេះ Huawei កំពុងតែ​ពង្រីក​វិសាលភាព​សម្រាប់​ទន្ទ្រាន​យក​ទីផ្សារ​ស្មា​ត​ហ្វូន ដើម្បីឲ្យ​ក្លាយ​ជា​ក្រុមហ៊ុនស្មាត​ហ្វូន​យក្ស​៕​
A worker adjusts the logo at the stand of Huawei at the CeBIT trade fair in Hanover

មតិយោបល់