ម៉ាលីៈ ការវាយប្រហារគ្រាប់បែកដ៏ធំមួយ ក្នុងរថយន្តនៅជំរុំយោធានៃទីក្រុង Gao ភាគខាងជើងប្រទេសម៉ាលី កាលពីថ្ងៃពុធពេលព្រឹក បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៦០ នាក់ស្លាប់ និងជាង ១០០ នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានអ៊ីរ៉ាក់ អាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ អំពីកងកម្លាំងរក្សាសន្តិភាពប្រទេសចិនរងបួសនៅទ្បើយទេ។
ជំរំដែលរងការវាយប្រហារនេះ គឺជាផ្ទះរបស់ទាហានរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធ ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងសម្របសម្រួលសន្តិភាពមួយ ដោយអង្គការសហប្រជាជាតិ។
ហេតុការណ័នេះ បានកើតទ្បើងដោរថយន្តផ្ទុកដោយគ្រាប់បែក បានបើកចូលទៅក្នុងជំរំ រួចក៏បំផ្ទុះវានៅម៉ោង ៨ និង៥១ នាទីព្រឹក នៅពេលដែលទាហានមានការជួបប្រជុំមួយ។
អង្គការសហប្រជាជាតិ បាននិយាយថា វាជាការវាយប្រហារអត្តឃាត ខណៈសាកសព មនុស្សរាប់សិបនាក់ ត្រូវបានដាច់ជាបំណែកៗ ដេកនៅលើដី ហើយក្រុមជួយសង្គ្រោះរួមទាំងសមាជិកកងកម្លាំងរក្សាសន្តិភាពរបស់ចិន ត្រូវបានផ្លាស់ប្តូរទីតាំងរបស់ពួកគេ៕
https://youtu.be/s37Rh3IKAZ0
មតិយោបល់