នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៩:៣០នាទី កម្លាំងគណៈបញ្ជារការឯកភាពខណ្ឌ ដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌ ចុះពិនិត្យទីតាំងហ្គេមបាញ់ត្រីចំនួន ០៣កន្លែង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាក់ស្តែងពិនិត្យឃើញថាៈ ទីតាំងខាងលើបានចាក់សោរបិទទ្វារទាំងអស់ដោយពុំឃើញមានម្ចាស់ ឬអ្នកគ្រប់គ្រងឡើយ បន្ទាប់មកគណៈបញ្ជារការឯកភាពខណ្ឌ បានសម្រេចកាត់សោទ្វារបន្ទប់ហ្គេមទាំង៣ទីតាំង ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ចំណុចភូមិ២ ភូមិ៣ បន្ទប់ផ្ទះជួល និង ផ្លូវជាតិលេខ៥ មុខភោជីយដ្ឋានចតុមុខ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផល៖ ប្រមូលបានទូហ្គេមបាញ់ត្រីចំនួន ០៣គ្រឿង, កៅអីចំនួន១៤ និងបានយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើកាគ្រប់គ្រងជាបណ្តោះអាសន្ន ៕
ព័ត៌មានជាតិ
មតិយោបល់