ព័ត៌មានជាតិ

រថយន្តសាំយ៉ុងមួយគ្រឿងដាច់ហ្វ្រាំជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស ៦នាក់ រងរបួសធ្ងន់ស្រាល

កំពង់ចាម ៖ មានករណីរថយន្តសាំយ៉ុងមួយគ្រឿងដាច់ហ្វ្រាំជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស ៦នាក់ រងរបួសធ្ងន់ស្រាល នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម ។

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩នឹង៣០នាទី នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម រវាងរថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T. 9750 បើកបរពីទិសដៅ ពីកើតទៅលិច បើកបញ្ច្រាសរង្វង់មូលទៅបុកប៉ះ និងរថយន្តម៉ាក ហ្វុយហ្សូ ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្ដាំ KCH.0038 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A.0397 (ដឹកស្រូវចំនួន២៥តោន) ។

ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សបាត់បង់អាយជីវិតឡើយ ប៉ុន្តែ មាន​មនុស្ស៦នាក់​រង​របួសធ្ងន់ស្រាល​ នឹងបាន​បញ្ជូន​ទៅមន្ទីរពេទ្យខេត្តភ្លាមៗ។

បច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ចយកវត្ថុតាងទាំងពីរមករក្សាទុកជាបណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកំពង់ចាម​ និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់