ភ្នំពេញៈ ករណីជនញៀនថ្នាំម្នាក់បានផ្លោះរបងចូលក្នុងភូមិគ្រឹះមួយកន្លែង លើផ្លូវ២៤០ កែង១៩ ខណៈម្ចាស់ផ្ទះមិននៅ បានធ្វើសកម្មភាពវាយកញ្ចក់ផ្ទះបែកចំនួនមួយផ្ទាំង ហើលបានដើរឡើងលើបង្កាន់ដៃវេរ៉ង់ដា បង្កឲ្យពលរដ្ឋភ្ញាក់ផ្អើល និងភិតភ័យយ៉ាងខ្លាំង ទោះបីមានការព្យាយាមនិយាយល្អយ៉ាងណា ក៏ជនញៀនថ្នាំនេះមិនព្រមចុះមកដែរ ទាល់តែប្រើកម្លាំងបញ្ឆោតទើបជនញៀនថ្នាំនេះលោតចុះមក បណ្តាលឲ្យក្រេចជើងដោយខ្លួនឯង ។
ប្រភពបានឲ្យដឹងថា ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៦:៤២នាទីនៅថ្ងៃទី៦ ខែមេសា ២០១៦ ដោយប្រើពេលអស់ជិត១ម៉ោងទើបឃាត់ខ្លួនជនញៀនថ្នាំនេះ បញ្ចប់ ។
សូមបញ្ជាក់ថា បុរសញៀនថ្នាំនេះ គឺក្រុមប្រជាការពារខណ្ឌដូនពេញបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខណ្ឌ៕
មតិយោបល់