រតនគិរីៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តមានការធ្វេសប្រហែសធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិ៤គ ៦០ ចន្លោះបង្គោលគីឡូម៉ែត្រ៥៤៥ -៥៤៦ ជាប់ផ្លូវជាតិ៧៨ ខេត្តរតនគិរី។
ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ឈួន តាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិ ចំបក់ ឃុំរោង ស្រុកបេមត់ ខេត្តត្បូងឃ្មុំ(របួសធ្ងន់) និងទី២ឈ្មោះ ប៊ុត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា (ស្លាប់)ក្រោយពេលបញ្ជូនទៅពេទ្យខេត្ត។ ចំណែកអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ស្ទូចយករថយន្តមករក្សាទុក ចំណែកសាកសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕
មតិយោបល់