កំពង់ចាមៈ អគ្គិសនីកំពង់ចាម សាខាពាញាក្រែក សូមជម្រាប់ជូនថា អគ្គិសនីកំពង់ចាម សាខាពាញាក្រែក សូមធ្វើការផ្ទេរចរន្តអគ្គិសនីដែលកំពុងប្រើប្រាស់ពីប្រភពប្រទេសវៀតណាមមកប្រើពីប្រភពអគ្គិសនីកំពង់ចាមវិញរយៈពេល១ថ្ងៃ គឺចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាចថ្ងៃទីសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។
សេចក្តីជូនដំណឹងបានឲ្យដឹងថា ការផ្ទេរនេះ ដោយអគ្គិសនីវៀតណាម ធ្វើការជួសជុល កែលម្អប្រព័ន្ធខ្សែបណ្ដាញអគ្គិសនីនៅប្រទេសវៀតណាម។
បញ្ជាក់ ៖ អគ្គិសនីកំពង់ចាម សាខាពាញាក្រែក នឹងផ្ទេរចរន្តអគ្គិសនីពីប្រទេសវៀតណាមជូនពលរដ្ឋប្រើប្រាស់ឡើងវិញ ទៅតាមសភាពជាក់ស្ដែងនៅពេលការងារបញ្ចប់ វៀតណាមភ្ជាប់ភ្លើងឲ្យវិញ៕

មតិយោបល់