ព័ត៌មានសេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូត ចាប់អារម្មណ៍បើកថ្នាក់ភាសាព័រទុយហ្គាល់ នៅកម្ពុជា

ឯកអគ្គរដ្ឋទូតព័រទុយហ្គាល់ មានបំណងបើកថ្នាក់បង្រៀនភាសាព័រទុយហ្គាល់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់លោក Chet Chealy សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ចំពោះថ្នាក់ភាសាព័រទុយហ្គាល់ ឯកអគ្គរដ្ឋទូត សន្យានឹងខិតខំផ្តល់គ្រូបង្រៀន ខណៈបញ្ហាប្រឈមមួយទៀតគឺ បន្ទប់ និងសម្ភារៈ។

ថ្នាក់ភាសាព័រទុយហ្គាល់ គឺចម្បងសម្រាប់និស្សិត International Studies និង International Business ជាពិសេសយកចិត្តទុកដាក់ដល់អ្នកដែលត្រៀមទៅសិក្សានៅព័រទុយហ្គាល់ ហើយសម្រាប់អ្នកក្រៅពីនេះ អាចត្រូវបានអនុញ្ញាតិឲ្យចូលសិក្សា ក្នុងកម្រិតណាមួយ។

តាមការស្រាវជ្រាវ បានឲ្យដឹងថា បច្ចុប្បន្នមានមនុស្សជាង ៣០០លាននាក់ ដែលប្រើប្រាស់ភាសានេះ ហើយមានប្រទេសចំនួន ១០ យកភាសាព័រទុយហ្គាល់ ជាភាសាផ្លូវការទៀតផង៕

មតិយោបល់