ព័ត៌មានសុខភាព

អាថ៌កំបាំង៧យ៉ាងនៃខ្លួនប្រាណមនុស្សស្រី ដែលកម្រមានអ្នកដឹង!

ធម្មជាតិបង្កើតមនុស្សស្រីឡើង មានអាថ៌កំបាំងជាច្រើនជាងមនុស្សប្រុស ហើយពួកគេក៏កម្រនឹងប្រាប់នរណាម្នាក់ឲ្យដឹងណាស់ បើទោះបីជាស្វាមីរបស់ខ្លួនក៏ដោយ។ ព្រោះអាថ៌កំបាំងមួយចំនួន មានជាប់ទាក់ទងទៅនឹងភាពអៀនខ្មាស់ផ្ទាល់ខ្លួនរបស់ពួកគេ ទើបអ្នកផ្សេងមិនងាយដឹងឡើយ។ ចង់ដឹងទេ តើមនុស្សស្រីមានអាថ៌កំបាំងអ្វីខ្លះទៅដែលយើងគ្រប់គ្នាមិនដឹង?

១. សុដន់មិនប៉ុនគ្នា
សុដន់របស់មនុស្សស្រីទាំងអស់ នៅលើពិភពលោកយើងនេះ មិនមានទំហំប៉ុនគ្នានោះទេ ព្រោះកោសិកាដែលទៅចិញ្ចឹមក្នុងសុដន់មិនអាចចំនួនស្មើគ្នា ១០០ភាគរយ ឡើយ។

២. រួមភេទម្តងអាចសម្រេចចំណុចកំពូលបានច្រើនដង
មនុស្សប្រុសអាចសម្រេចចំណុចកំពូលបានតែម្តងប៉ុណ្ណោះសម្រាប់ការរួមភេទម្តង ហើយត្រូវពេលវេលាបន្ថែមសម្រាប់តង់ទី២ តែផ្ទុយពីមនុស្សស្រីទាំងស្រុងដែលអាចសម្រេចដល់ចំណុចកំពូលបានច្រើនដងក្នុងពេលរួមភេទម្តង។

៣. អាយុវែងជាងមនុស្សប្រុស
មនុស្សស្រីមានប្រព័ន្ធការពាររាងកាយដ៏ខ្លាំងខ្លា ក្នុងប្រយុទ្ធប្រឆាំងនិងមេរោគ ដែលជាហេតុធ្វើពួកគេមិនសូវមានជំងឺ ហើយមានអាយុវែងជាងមនុស្សប្រុស។

៤. ឃានវិញ្ញាណខ្លាំង
មនុស្សស្រីមានប្រតិកម្មខ្ពស់ចំពោះក្លិនជុំវិញខ្លួនរបស់ពួកគេ។ កាន់តែពិសេសជាងនេះទៅទៀតនោះ មនុស្សស្រីអាចមានសមត្ថភាពដឹងថាមនុស្សប្រុសកំពុងចង់រួមភេទ ដោយគ្រាន់តែហិតក្លិនញើសប៉ុណ្ណោះ។

៥. ការដាច់សន្ទះព្រហ្មចារីយ៍
ការដាច់រហែកសន្ទះព្រហ្មចារីយ៍ ជាអាថ៌កំបាំងដ៏ធំរបស់មនុស្សស្រី ព្រោះបើគេដឹងថាវាអាចប៉ះពាល់ដល់កិត្តិយស។ តាមពិតទៅ ការរាំ ជិះកង់ និងសកម្មភាពខ្លាំងៗមួយចំនួនទៀតសុទ្ធតែអាចធ្វើឲ្យដាច់សន្ទះព្រហ្មចារីយ៍ដែរ។ ដូច្នេះបើមនុស្សស្រីប្រាប់ថាពួកគេនៅបរិសុទ្ធ ទោះសន្ទះព្រហ្មចារីយ៍របស់នាងបានដាច់រហែក មនុស្សប្រុសគួរតែពិចារណាតាមការគួរ។

៦. មានចំណង់ផ្លូវភេទច្រើនក្នុងរដូវក្តៅ
សារធាតុដែលធ្វើឲ្យមនុស្សសប្បាយចិត្ត រំជើបរំជួល តែងកើតឡើងច្រើនក្នុងខ្លួនមនុស្សស្រី នារដូវក្តៅ។ ដូច្នេះមនុស្សស្រីភាគច្រើន មានអារម្មណ៍ល្អក្នុងការរួមភេទ ក្នុងរដូវនេះ។

៧. ហើមពោះ មុនពេលមានរដូវ
អ័រម៉ូន (estrogen) បានធ្វើឲ្យជាតិទឹកជាច្រើនទៅប្រមូលផ្តុំនៅពោះវៀន ដែលជាហេតុធ្វើស្រ្តីហើមពោះ។ ប៉ុន្តែសភាពបែបនេះនឹងធូរស្បើយឡើងវិញ នៅពេលឈាមរដូវបានចេញមកក្រៅអស់៕

មតិយោបល់