ព័ត៌មានជាតិ

ប្រុងប្រយ័ត្នអ្នកពោធិ៍សាត់! ទឹកស្ទឹងពោធិ៍សាត់ បានបន្តកើនឡើងដល់កម្ពស់ប្រកាសអាសន្ន!

ពោធិ៍សាត់ៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ទឹកស្ទឹងពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ បានបន្តកើនឡើងដល់កម្ពស់៤,៩០ ម៉ែត្រ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ៥ ម៉ែត្រ) ខណៈទឹកស្ទឹងពោធិ៍សាត់ ស្ថិតក្នុងស្រុកភ្នំក្រវាញ បានចាប់ផ្តើមស្រកចុះ មកនៅត្រឹមកំពស់ ៥,១០ ម៉ែត្រ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ៦ ម៉ែត្រ)៕

មតិយោបល់