ព័ត៌មានជាតិ

នគរបាលស្រុកកណ្តាលស្ទឹង បង្ក្រាបទីតាំងជួញដូរគ្រឿងញៀន ឃាត់ខ្លួនមនុស្ស២នាក់

កណ្តាល: អធិការនគរបាលស្រុកកណ្តាលស្ទឹង បានដឹកនាំកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ចុះបង្រ្កាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែងបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងវត្ថុតាងមួយចំនួនទៀត។

ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកវរសេនីយ៍ ម៉ែន ចាន់រិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យ​ដឹងថា ជនសង្ស័យទី១-ឈ្មោះ ធូ សុខរស់ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិទួលកម្រៀង ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ ផុន ភា ភេទប្រុស អាយុ១៩ឆ្នាំ ស្រុកកំណើតនៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិទន្លា ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្កកណ្តាល មុខរបរមិនពិតប្រាកដ។ ចំណែកវត្ថុតាងចាប់បានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន៦កញ្ចប់ (ធំ១កញ្ចប់ តូច៥កញ្ចប់) និងសម្ភារ:វេចខ្ចប់ប្រើប្រាស់ ដើម្បី​ចែកចាយមួយចំនួន។

លោកអធិការប្រាប់ឲ្យ​ដឹងទៀតថា នៅមុនពេលកើតហេតុ លោកបានដឹកនាំកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ចុះបង្រ្កាបទីតាំងជួញដូរមួយកន្លែងស្ថិតនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ហើយបានធ្វើការឆែកឆេរលើដងខ្លួនជនសង្ស័យរកឃើញថ្នាំញៀន៥កញ្ចប់តូច បានបន្តឆែកឆេរនៅក្នុងផ្ទះរកឃើញថ្នាំញៀន១កញ្ចប់ធំថែមទៀត រួមជាមួយសម្ភារ:សម្រាប់​វេចខ្ចប់ និងប្រើប្រាស់មួយចំនួន។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់