ព័ត៌មានអន្តរជាតិ

វាយប្រហារបំផ្ទុះគ្រាប់បែកនៅតំបន់ផ្សារប៉ាគីស្ថាន ស្លាប់ និងរបួស ៣៦នាក់

ប៉ាគីស្ថាន: ប្រព័ន្ធទូរទស្សន៍ក្នុងស្រុក នៅព្រឹកថ្ងៃសៅរិ៍នេះ បានរាយការណ៍ថា មនុស្ស ៦នាក់ ត្រូវបានគេសម្លាប់ និង ៣០នាក់ទៀត រងរបួស អំទ្បុងពេលវាយប្រហារបំផ្ទុះគ្រាប់បែក ក្នុងផ្សារមួយ នៅតំបន់កុលសម្ព័ន្ធភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមររយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅផ្សារលក់បន្លែអ៊ូអរមួយ ក្នុងតំបន់ Parachinar នៃទីភ្នាក់ងារ Kurram ជាតំបន់កុលសម្ព័ន្ធពាក់កណ្តាលស្វយ័ត ស្ថិតនៅតាមបណ្តោយព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា គ្រាប់បែកនេះ ត្រូវបានគេប្រើឧបករណ៍បញ្ជាឲ្យផ្ទុះពីចម្ងាយ។

ប៉ូលិសបាននិយាយថា អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅក្បែរនោះ ដោយបានបញ្ជាក់ថា មានអ្នករងរបួសជាច្រើន កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ គេនៅមិនទាន់ដឹងទេថា ជាការវាយប្រហារភេវរកម្ម ឬយ៉ាងណាទេ ដោយសារពេលនេះ ខាងអាជ្ញាធរសន្តិសុខកំពុងបើកការស៊ើបអង្កេត៕

មតិយោបល់