ភ្នំពេញៈ ជនមិនស្គាល់មុខ៣នាក់ ជិះម៉ូតូដេញតាមកាប់ប្រហារបុរស២នាក់ ខណៈដែលជិះចេញពីផឹកត្នោតជូរ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខាងក្រោយវត្តអង្គតាមិញ។
ជនរងគ្រោះបានឲ្យដឹងថា រូបគេ រួមជាមួយនឹងមិត្តភក្ដិម្នាក់ទៀត បានជិះម៉ូតូ១គ្រឿងជិះម៉ូតូមួយគ្រឿងពណ៌ ក្រហម ពាក់ស្លាកលេខ តាកែវ 1K – 1117 ទៅផឹកទឹកត្នោតជូ នៅក្រោយរោងចក្រ កាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ។
ជនរងគ្រោះបន្តថា លុះដល់ពេលត្រឡប់មកផ្ទះវិញ ពួកគេបានឌុបគ្នា ជិះតាមផ្លូវភូមិ ខណៈមកដល់ខាងក្រោយវត្តអង្គតាមិញ ក៏លេចមុខជនមិនស្គាល់មុខ៣នាក់ បានជិះម៉ូតូហុងដា សេ១២៥មួយគ្រឿង ពណ៌ខ្មៅ ប្រដាប់ដោយដាវ១ដើម ដោយពួកវានោះព្យាយាមជិះម៉ូតូមកក្បែរម៉ូតូពួកគេ(ជនរងគ្រោះ) ហើយជនមិនស្គាល់មុខនោះក៏ទាញដាវមកកាប់ប្រហាររូបគេ ដាវផ្ទួនៗ បណ្ដាលឲ្យត្រូវមួយដាវចំក្បាលដាច់សាច់ជាប់សក់មួយដុំ រងរបួសហូរឈាមស្រោចខ្លួន។ ជនរងគ្រោះមិនដឹងមូលហេតុច្បាស់ឡើយចំពោះរឿងនេះ។
ភ្លាមៗនោះធ្វើឲ្យនៅម្តុំកើតហេតុមានការភ្ញាក់ផ្អើល អ្នកភូមិក៏នាំឆោឡោមកមើល ទើបជនមិនស្គាល់មុខនោះ ឡើងជិះម៉ូតូគេចខ្លួនបាត់តែម្តង។
ទោះជាយ៉ាងណាក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រោយមកសមត្ថកិច្ចបានត្រឹមតែមកសួរនាំហេតុការណ៍ពីប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុប៉ុណ្ណោះ៕



មតិយោបល់