ព័ត៌មានជាតិ

ថ្ងៃ២៥ មករា រដ្ឋាករទឹក នឹងផ្ដាច់ទឹករយៈពេល៦ម៉ោង នៅសែនសុខ

ភ្នំពេញ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាតនៅយប់ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៦ រយ:ពេល៦ម៉ោង ចាប់ម៉ោង​១០យប់ដល់ម៉ោង​៤ទៀបភ្លឺថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកាត់​បំពង់​ដំឡើង​នាឡិកាទឹក​១កន្លែង​ទំហំ២០០មម នៅលើផ្លូវលេខ​៥៥ប៉េ កែងនឹងផ្លូវ២៦អាកា។ ការផ្អាកការផ្គត់ផ្គង់ទឹកនេះ នឹងផ្អាកផ្គត់ផ្គង់ទឹក​នៅក្នុង​ផ្នែក​ខ្លះ​នៃ​សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាមួយគ្នា រដ្ឋាករទឹក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ មេត្តាត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងអំឡុងពេលដែលក្រុមការងារចុះអនុវត្តការងារនេះផងដែរ៕

មតិយោបល់