កណ្តាលៈ កម្លាំងនគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល ដោយមានការចង្អុលបញ្ជាពីឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ស្នងការរងទទួលជំនាញ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មានការចូលរួមពីនគរបាលខេត្តកំពង់ស្ពឺអាជ្ញាធរភូមិ-ឃុំសាក្សី កម្លាំងជំនាញបានធ្វើការចុះបង្ក្រាបក្រុមជួញដូរឆ្លងខេត្តបានចំនួន៤នាក់ បានថ្នាំញៀន១កញ្ចប់មធ្យម អាវុធកែច្នៃ និងរួមទាំងវត្ថុតាងមួយចំនួនទៀត។
ហេតុការណ៍ចុះបង្ក្រាបកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ចំណុចដីឡូត៍ភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់ឲ្យដឹងថា ជនសង្ស័យ៤នាក់ ដែលឃាត់ខ្លួនទី១-ឈ្មោះ ខ្លូត ភណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ កម្មករសំណង់ ភូមិពីងពង់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី២-ឈ្មោះ អេន អ៊ីម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្ននៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី៣-ឈ្មោះ រ៉ន ភូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចប្បន្ននៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី៤-ឈ្មោះ ជួប សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ទីលំនៅបច្ចុប្បន្ននៅភូមិតាឡាត់ ឃុំក្សេមក្សាន្ត ខេត្តកំពង់ស្ពឺ។ វត្ថុតាងដែលដកហូតបានរួមមាន ៖ -ម្សៅក្រាមថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ១កញ្ចប់មធ្យម -ទូរសព្ទដៃ៣គ្រឿង(ម៉ាកសាំសុង២គ្រឿង ណូគា១គ្រឿងអិនចុចពិល) -អាវុធច្នៃប្រើខ្យល់២ដើម -ដាវសាំម៉ូរ៉ៃ២ដើម -ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
លោកអធិការបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញអធិការដ្នាននគរបាលស្រុកបានទទួលព័ត៌មានថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅកន្លែងកើតហេតុខាងលើ ទើបកម្លាំងជំនាញបានចុះទៅបង្រ្កាបបាន២នាក់ និងដកហូតថ្នាំញៀនម៉ាទឹកក១កញ្ចប់មធ្យម។ បន្ទាប់មក ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៤នាក់ខាងលើបានឆ្លើយថា ថ្នាំញៀនទាំងនេះពួកខ្លួនទិញពីមុខសញ្ញាជួញដូរឈ្មោះ ចាន់ ចិត្ត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល និងឈ្មោះ ហឿន ប៉េងហៀង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ដោយមានការចង្អុលបញ្ជាពីលោកស្នងការនគរបាលខេត្តកណ្តាល ស្នងការរងទទួលជំនាញ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មានការចូលរួមពីនគរបាលខេត្តកំពង់ស្ពឺអាជ្ញាធរភូមិ-ឃុំ សាក្សី កម្លាំងជំនាញបានធ្វើការឆែកឆេរក្នុងផ្ទះជនល្មើសឈ្មោះ ហឿន ប៉េងហៀង ដកហូតវត្ថុតាងបានអាវុធច្នៃប្រើខ្យល់២ដើម ដាវសាំម៉ូរ៉ៃ២ដើម និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿងបញ្ជូនតុលាការចាត់ការបន្តតាមនីតិវិធី៕
https://youtu.be/92dXzsmrVyA







មតិយោបល់