ក្រុមបាល់ទាត់ សសយក កំចាយមារ បានបំបាក់ក្រុមឆន្ទៈកីឡា ១ ទល់និង ០ ឡើងប៉ះក្រុមពោធិ៍សែនជ័យ នាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Soccer League ឆ្នាំ២០១៧។
ការប្រកួតនៅពហុកីឡដ្ឋានជាតិ មុននេះបន្តិច កំចាយមារ មានឱកាសស៊ុត៣ដងដែរនៅវគ្គទី១ ប៉ុន្តែធ្វើមិនបានសម្រេច។ ការប្រកួតឈានដល់វគ្គទី២ កីឡាករលេខ៩ សេរីវង្ស បានទាត់បាល់ពិន័យ ( Free Kick ) ពីមុខប្រអប់ចូលទីឆន្ទៈកីឡាតែម្តង។ លទ្ធផលនេះរក្សាដល់ចប់ការប្រកួត ដោយក្រុមសសយក កំចាយមារ ជាអ្នកទទួលបានជ័យជម្នះ។
ជំនួបវគ្គផ្តាច់ព្រ័ត្រ ដណ្តើមចំណាត់ថ្នាក់លេខ៣ ឆន្ទៈកីឡា និងទៅប៉ះក្រុមជើងឯកឆ្នាំចាស់ អាណាចក្របៃតង នាថ្ងៃទី២៥ខាងមុខ ដោយមានផ្សាយផ្ទាល់លើទំព័រ Post Sport ។ ចំណែកសសយក កំចាយមារ និងសម្រេចក្តីរកជើងឯកតទល់ក្រុមយុវជនពោធិ៍សែនជ័យ នាថ្ងៃទី២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ។
មតិយោបល់