ព័ត៌មានជាតិ

រត់គេចពីសមត្ថកិច្ចត្រួតពិនិត្យមិនរួច ចាប់ខ្លួនបានដដែល ដកហូតអាវុធខ្លី១ដើម

ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងពង្រ ធ្វើការដេញតាមចាប់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ដែលបានជិះម៉ូតូគេចពីសមត្ថកិច្ចដែលកំពុងតែដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ដកហូតបានអាវុធខ្លីមួយដើម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ដោយមានកម្លាំងប៉ូលិសចរាចរណ៍ចុះអនុវត្ត បានឃើញមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FI-4034 ធ្វើដំណើរពីលិចមកកើតស្រាប់តែឃើញសមត្ថកិច្ច ក៏នាំគ្នាបកក្រោយវិញ ពេលនោះសមត្ថកិច្ចមានកាសង្ស័យដេញតាម ស្រាប់តែពេលនោះបក្ខពួកជនសង្ស័យដែលអង្គុយនៅខាងក្រោយ បានបោះចោលកាំភ្លើងខ្លី១ដើមម៉ាកប៉េអូរវិត ហើយបានលោតចុះពីលើម៉ូតូនោះរត់គេចខ្លួនម្នាក់ និងឃាត់ខ្លួនបានម្នាក់ជាក់ស្តែក បានយកមកកាន់ប៉ុស្តិ៍នគរបាលក្រាំងពង្រ ឆែកឆេររកឃើញមានជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមួយ និងគ្រាប់កាំភ្លើងចំនួន១គ្រាប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបាន សមត្ថកិច្ចនាំខ្លួនយកមកកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

//youtu.be/uqEQbMTErvo

មតិយោបល់