ព័ត៌មានជាតិ

ពីរនាក់បញ្ចូនមកតុលាការ ខណៈមនុស្ស១៣នាក់បាត់ដំណឹងសូន្យឈឹង​ ពាក់ព័ន្ធរឿងល្បែងប្រជល់មាន់

ភ្នំពេញ៖ ក្រោយពីបើកប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះសមត្ថមិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរនបាលរាជធានីភ្នំពេញបាន បញ្ជូនជនសង្ស័យ ២នាក់ក្នុងចំណោម ១៥នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីបើកល្បែងប្រជល់មាន់ដោយខុសច្បាប់។

ជនសង្ស័យទី១ឈ្មោះ ហុង ប៊ុនហៃ ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅផ្ទះលេខ១៦៨ ផ្លូវ៤០១ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងទី២ឈ្មោះ ហូរ សំអាត ភេទប្រុស អាយុ ៤៣ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ដោយឡែកជនសង្ស័យចំនួន ១៣នាក់ និងវត្ថុតាងមួយចំនួនទៀតដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតបាននៅក្នុងប្រតិបត្តិការនោះបានបាត់ដំណឹងទៅហើយដោយ មិនឃើញសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនោះទេ។ ជនសង្ស័យទាំងនោះរួមមាន៖
១.ឈ្មោះ តាំង ជីឡុង ភេទប្រុស អាយុ ៣១ឆ្នាំ
២.ឈ្មោះ ថុល ថី ភេទប្រុស អាយុ ៥៣ឆ្នាំ
៣.ឈ្មោះ សុខ លីន ភេទប្រុស អាយុ ៤៦ឆ្នាំ
៥.ឈ្មោះ សុន ស៊ីថា ភេទប្រុស អាយុ ៣៤ឆ្នាំ
៦.ឈ្មោះ សាំង សូរិយា ភេទប្រុស អាយុ ៣៣ឆ្នាំ
៧.ឈ្មោះ លឹម ម៉ងលី ភេទប្រុស អាយុ ៣៤ឆ្នាំ
៨.ឈ្មោះ ខែ សុភា ភេទប្រុស អាយុ ៣៤ឆ្នាំ
៩.ឈ្មោះ មាន ឃែនស៊ី ភេទប្រុស អាយុ ៣៥ឆ្នាំ
១០.ឈ្មោះ អ៊ូ សំអាត ភេទប្រុស អាយុ ២៥ឆ្នាំ
១១.ឈ្មោះ ទៀង ចន្ថា ភេទប្រុស អាយុ ៥៦ឆ្នាំ
១២.ឈ្មោះ សុខ លី ភេទស្រី អាយុ ២៣ឆ្នាំ
១៣.ឈ្មោះ នុន ម៉ារី ភេទស្រី អាយុ ៣០ឆ្នាំ

គួររំលឹកថា ជនសង្ស័យទាំង១៥នាក់ខាងលើ និងវត្ថុតាងរួមមាន មាន់ជល់ ចំនួន ៣ក្បាល សម្ភារបម្រើឱ្យល្បែងប្រជល់មាន់ អាប៉ោងមួយចំនួនធំ និងម៉ូតូចំនួន ៨គ្រឿង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងដកហូតបាននៅក្នុងប្រតិបត្តិការបង្ក្រាបវង់ល្បែងស៊ីសង កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចដីឡូត៍គ្មានលេខមួយកន្លែង ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

គិតត្រឹមរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះតំណាងអយ្យការ គឺលោក សៀង សុខ នៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ហើយបានសម្រេចឱ្យបញ្ជូនជនសង្ស័យទាំង២នាក់ទៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញវិញដើម្បីចាត់ការបន្តនៅព្រឹកស្អែក៕

ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=p-RedZSxhKQ&feature=youtu.be

មតិយោបល់