រថយន្តមួយគ្រឿងបើកឡើងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់អស់៣កង់ដោយសារតែគ្មានចំណាំងផ្លាត
ព្រមទាំងផ្លូវងងឹតទៀត ទើបណ្តាលអោយម្ចាស់រថយន្តខាងលើ មើលពុំឃើញរបាំងថ្មដែលគ្មានចំណាំងផ្លាតទាំងនោះ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨នឹង៥៩នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដោយទីតាំងកើតហេតុ ស្ថិតនៅត្រង់ផ្លូវបំបែកជា៤ ទល់មុខនឹងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតនៅតាមបណ្តោយវិថី ម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Q-1991 បើកបរ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពី ត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ដោយសារតែនៅទីនោះ ពុំមានភ្លើងបំភ្លឺផ្លូវ ទើបបណ្តាលអោយម្ចាស់រថយន្ត មើលពុំឃើញរបាំងថ្មពុះចែកទ្រូងផ្លូវ ព្រោះរបាំងថ្មគ្មានចំណាំងផ្លាតផងនោះ ទើបបណ្តលអោយរថយន្តបុកពេញទំហឹងឡើងគងលើរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ ៣ផ្ទាំងចំណែកឯម្ចាស់រថយន្តបានចុះពីលើរថយន្ត រួចស្នើសុំសមត្ថកិច្ចដើម្បីទៅធ្វើការព្យាបាលព្រោះ តែខ្លួនបានបុករបាំងថ្មនោះហើយគ្រាំក្នុង ឈឺខ្លាំងផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង នឹងយករថយន្តបង្កហេតុខាងលើទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់៕
មតិយោបល់