ព័ត៌មានជាតិ

រថយន្តដឹកអង្ករគេចពន្ធពីវៀតណាម ត្រូវបានកម្លាំងអាវុធហត្ថស្រុកកណ្តាលស្ទឹងបង្ក្រាប

កណ្តាល: កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោក វ.ទោ ជុន វណ្ណី មេបញ្ជាការរងខេត្ត និង ជាមេបញ្ជាការស្រុក និង លោក វ.ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយមន្រ្តីជំនាញគយ និង ជំនាញកាំកុងត្រូល ក្រោមការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះប្រតិបត្តិការណ៍បង្ក្រាបរថយន្តដឹកអង្ករគេចពន្ធពីវៀតណាមបានចំនួន 80បាវ×50គ.ក ស្មើនឹង 04តោន។
ហេតុការណ៍ចុះបង្ក្រាបនេះកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់អោយដឹងថា: ពិសេសនាំចូលអង្ករវៀតណាម មកពីព្រំដែនភ្នំឌិន ខេត្តតាកែវ ដែលជាបទបញ្ជាហាមដាច់ខាត របស់សម្តេចនាយករដ្ឋមន្ត្រី ក៍ដូចជា មេបញ្ជាការ អហផទ និង អភិបាលខេត្ត។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ មានរថយន្ត 01គ្រឿង ម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2AF-4703 ដឹកឥវ៉ាន់សំពីងសំពោង កម្លាំងមន្ទីរយុត្តិធម៌ខេត្ត និង កម្លាំង អហ ស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោក វ.ទោ ជុន វណ្ណី មេបញ្ជាការរងខេត្ត និង ជាមេបញ្ជាការស្រុក និង លោក វ.ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយមន្រ្តីជំនាញគយ និង ជំនាញកាំកុងត្រូល ឃាតរថយន្តខាងលើដើម្បីត្រួតពិនិត្យទំនិញដែលផ្ទុកនៅខាងក្នុង ព្រមទាំងធ្វើការសាកសួរម្ចាស់ទំនិញ ជាលទ្ធផលឃើញថា។

ម្ចាស់ទំនិញ ភេទប្រុស អាយុ47ឆ្នាំ ជនជាតិខ្មែរ មុរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ បានជួលរថយន្តខាងលើដឹកទំនិញពីខេត្តតាកែវ មកលក់ឲ្យម៉ូយនៅខេត្តកំពង់ស្ពឺនៅទំនេញគេចពន្ធ។

ប្រភេទ និង ចំនួនទំនិញក្នុងរថយន្តរួមមាន៖
1/-អង្ករ វៀតណាម មានសញ្ញាមនុស្សជិះក្របី អក្សរវៀតណាម. ចំនួន80បាវ×50គ.ក ស្មើនឹង 04តោន។
2/-ពូក ចំនួន100 (ខ្នាត1,6ម៉ែត្រ×0,08ម៉ែត្រ)
3/-កំរ៉ាលពូកចំនួន100
4/ខ្នើយអោបចំនួន100
5/-ខ្នើយកើយចំនួន100
6/-ភួយចំនួន100
7/-មុងចំនួន100

សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់ចំនួនទំនិញ ខាងលើ​ អត់បង់ពន្ធទាំងអស់ ចូលតាមច្រកព្រំដែនភ្នំឌិន ខេត្តតាកែវ។ សំខាន់បំផុត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ដូចជាលោក សៅ សុខា មេបញ្ជាការ អហផទ និង លោក ម៉ៅ ភិរុណ អភិបាលនៃគណះអភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងតឹងរឹងជួយបង្ក្រាបបទល្មើសគេចពន្ធ ពិសេសហាមដាច់ខាត មិនឲ្យមានការនាំចូលអង្ករវៀតណាម ដើម្បីលើកកម្ពស់អង្ករខ្មែរ ជួយដល់ប្រជាកសិករខ្មែរ។

បច្ចុប្បន្នរថយន្ត និង ទំនិញ​ ត្រូវបានជំនាញកាំកុងត្រូល និងជំនាញគយ​ ផ្ញើរអោយរក្សាទុកនៅ អហ ស្រុកណ្តាលស្ទឹងបណ្តោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
ចំពោះបញ្ហាខាងលើនោះដែរប្រជាពលរដ្ឋបានរិះគន់ថាតើសមត្ថកិច្ចជំនាញពាក់ព័ន្ធបទល្មើសនេះទៅណាអស់បានឲ្យចូលក្នុងស្រុកបាន ? តើសមត្ថកិច្ចជំនាញពាក់ព័ន្ធបទល្មើសនេះមើលឃើញផលប្រយោជន៍ខ្លួន ខ្លាំងជាងបទបញ្ជានាយករដ្ឋមន្ត្រី ហ៊ុន សែន ពិសេសប្រជាកសិករខ្មែរអី ?

មតិយោបល់