ព័ត៌មានជាតិ

អាសូរ!.. ក្មេងស្រីអាយុ១ខួប៧ខែម្នាក់ លូកដៃលេងហ្រ្វីភ្លើងជំនាងផ្ទះឆក់ស្លាប់

កណ្តាល: គួរឲ្យអាណិតណាស់ ក្មេងស្រីអាយុ១ឆ្នាំ៧ខែ ម្នាក់បានឆក់ស្លាប់ៗភ្លាមក្រោយពេល យកដៃលូកលេងហ្រ្វីភ្លើងជំនៀងផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះជនរងគ្រោះនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង គីមឡាយ ភេទស្រី អាយុ១ឆ្នាំ៧ខែ នៅភូមិកើតហេតុខាងលើ ។

លោកអធិការបានប្រាប់ឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ម្តាយឈ្មោះ នួន ថា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកសិករ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ឲ្យដឹងថាកូនរបស់ខ្លួនបានទៅលេងព្រីភ្លើងជំនៀងផ្ទះហើយបណ្តាលឲ្យឆក់ខ្សែងភ្លើង។ ក្នុងនោះដែរ ម្ដាយជនរងគ្រោះបានយកទៅពេទ្យ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

តាមការពិនិត្យរបស់ជំនាញនគរបាលស្រុក និងមន្ត្រី ប៉ុស្តិ៍ព្រមទាំងអាជ្ញាធរឃុំនិងពេទ្យឃើញថា ជនរងគ្រោះពិតជាឆក់ខ្សែភ្លើងស្លាប់ពិតមែន ហើយបច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់