ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនក្រោយទទួលបណ្ដឹងពី លោកយាយក្មេងស្រីរងគ្រោះ អាយុ៨ឆ្នាំ ថាជនសង្ស័យចាប់រំលោភបានសម្រេចជាច្រើនដង។ ការឃាត់ខ្លួន ត្រូវបានធ្វើឡើងរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
មន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ស៊្រុន ចន្ថា ហៅចន្តា ហៅខ្មូត ហៅផាន អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ដោយឡែកលោកយាយដើមបណ្ដឹងឈ្មោះ ថាច់ ផាន អាយុ៦៣ឆ្នាំ មុខបរស៊ីឈ្លួល។
នគរបាលបញ្ជាក់ថា មុនពេលកើតហេតុ ផ្ទះជនរងគ្រោះ នឹងផ្ទះជនសង្ស័យនៅក្បែគ្នាប្រមាណ១០ម៉ែត្រ ហើយបានជនសង្ស័យ បានចាប់រំលោភជនរងគ្រោះ ចំនួន៤លើក តែជនរងគ្រោះមិនចាំថ្ងៃ ប៉ុន្ដែដឹងតែក្នុងខែមករា ឆ្នាំ២០១៧ ដោយប្រើល្បិចឲ្យជនរងគ្រោះទិញកាហ្វេ មកឲ្យខ្លួនពេលប្រពន្ធកូនមិននៅផ្ទះ ដល់បន្ទប់ខាងក្រោម ក៏ផ្តើមចាប់បង្ខំរំលោពបានសម្រេច លុះដល់ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ជនរងគ្រោះប្រាប់យាយបង្កើតថា ឈឺដោះ និងឈឺទ្វាមាស យាយបានពិនិត្យក៏សួរចៅថាមានអ្នកណាធ្វើបាបទេ? ជនរងគ្រោះឆ្លើយតបថា «ពូផានចាប់រំលោពជាច្រើនដងនៅក្រោម ជាមួយគ្នា»។
ក្រោយមកលោកយាយ បានទៅដាក់ពាក្យបណ្ដឹង បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងនគរបាលបាននាំជនសង្ស័យ សាកសួរធ្វើកំណត់ហេតុ តែជនសង្ស័យមិនព្រមសារភាព ប៉ុន្តែជនរងគ្រោះបានចង្អុលមុខជនសង្ស័យថា ពិតជាបានចាប់រំលោភខ្លួនច្រើនដង។
បច្ចុប្បន្នជសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្ដ៕
មតិយោបល់