ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ត្រូវនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន រួមជាមួយនឹងវត្ថុតាង

ព្រះសីហនុ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០០និង២០នាទី ស្ថិតនៅក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Yang Jiang Kun ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ដកហូតបានវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៣កញ្ចប់,ថ្នាំW.Y ចំនួន៩គ្រាប់ ទូរស័ព្ទដៃ២គ្រឿង ៕

មតិយោបល់