ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់ខ្លួនអ្នកលក់គ្រឿងញៀន០២នាក់និងថ្នាំញៀន១៥កញ្ចប់ធំតូច

កណ្តាល: នគរបាលស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោកវរសេនីយ៍ ម៉ែន ចន្ឌ័រិទ្ធ អធិការស្រុកកណ្តាលស្ទឹង និងមន្ត្រីប៉ុស្តិរដ្ឋបាល ក្រោមការបញ្ជារផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះធ្វើការឃាត់ខ្លួនជនសង្សយ័០២នាក់ អ្នកជួញនិងអ្នកលក់គ្រឿងញៀនរួមនិងថ្នាំញៀន១៥កញ្ចប់ធំតូច។

ហេតុការណ៍ចុះឃាត់ខ្លួនកាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នៅចំណុចភូមិទន្លាឃុំថ្មីស្រុកកណ្ដាលស្ទឹងខេត្ដកណ្ដាល។

បើតាមលោកវរសេនីយ៍ ម៉ែន ចន្ឌ័រិទ្ធ អធិការស្រុកកណ្តាលស្ទឹង បានប្រាប់អោយដឹងថាជនសង្ស័យ០២នាក់ឈ្មោះបាក់ គីមហុង ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិទន្លាឃុំថ្មីស្រុកកណ្ដាលស្ទឹងខេត្ដកណ្ដាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) និងទី០២ ឈ្មោះលី ពន្លក ភេទប្រុស អាយុ២០ឆ្នាំរស់ភូមិទន្លាឃុំថ្មីស្រុកកណ្តាលស្ទឹងខេត្កកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។វត្ថុតាងរួមមាន
ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់ធំ១កញ្ចប់តូច១៣កញ្ចប់នឹងប្រអប់ពណ៌សសំរាប់ដាក់ថ្នាំញៀនចំនួន១។

លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី២៣/០១/២០១៧/វេលាម៉ោង១៩:០០នាទីជនសង្ស័យឈ្មោះបាក់ គីមហុង បានអោយថ្នាំញៀនចំនួន០៤កញ្ចប់តូចទៅជនសង្ស័យឈ្មោះ លី ពន្លក ដើម្បីទុកលក់អោយគេលុះដល់ថ្ងៃទី ២៤.០១.២០១៧ វេលាម៉ោង១៥:០០នាទីកំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះលី ពន្លក បានធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន០៤កញ្ចប់តូចហើយជនសង្ស័យឈ្មោះលី ពន្លក ក៏ បានឆ្លើយសារភាពថាថ្នាំញៀនខាងលើជារបស់ជនសង្ស័យឈ្មោះបាក់ គីមហុង ដែលយកអោយខ្លួនទុកលក់បន្ត ពេលនោះកំលាំងសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះបាក់ គីមហុង និងបានរាយការណ៍ជូនលោកអធិការលោកអធិការបានរាយការណ៍ជូនលោកស្នងការរងទទួលផែនប្រឆាំងបទល្មើសដើម្បីសុំគោលការណ៍ឆែកឆេរកំលាំងសមត្ថកិច្ចជំនាញនិងប៉ុស្ដិ៍បានសហការណ៍ជាមួយអាជ្ញាធរភូមិឃុំនិងបានធ្វើការឆែកឆេរផ្ទះជនសង្ស័យឈ្មោះបាក់ គីមហុង រកឃើញថ្នាំញៀន ១០កញ្ចប់ធំ០១កញ្ចប់តូចចំនួន០៩កញ្ចប់ក្រោយពីការធ្វើឆែកឆេររកឃើញថ្នាំញៀនរួចហើយកំលាំងសមត្ថកិច្ចបានធ្វើការឃាក់ខ្លួនជនសង្ស័យទាំង០២បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការចាត់ការទៅតាមនិតិវិធីច្បាប់៕


ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=UpKTh5BR5cc&feature=youtu.beឮ
https://www.youtube.com/watch?v=4ailpGh8VBU&feature=youtu.be

មតិយោបល់