ព័ត៌មានជាតិ

សិស្សសាលាម្នាក់លេងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បណ្ដាលឲ្យរបួស​ នៅខេត្តព្រះវិហារ

ព្រះវិហារ: កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៥០នាទីព្រឹក មានករណីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់ក្បាល ៦០មីលីម៉ែត្រ ត្រង់ចំណុចភូមិជុញចាស់ ស្ថិតនៅក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យសិស្សសាលាម្នាក់រងរបួស។

ជនរងគ្រោះឈ្មោះ ខាន់ ពី ភេទប្រុស អាយុ ១៣ឆ្នាំ ទីលំនៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មូលហេតុ៖ ទៅជីកទំពាំងបានឃើញគ្រាប់ហើយលេងបណ្ដាលឲ្យផ្ទុះ។

សូមបញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យជនរងគ្រោះរបួសបាតដៃខាងស្ដាំ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

មតិយោបល់