ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះតូបលក់អ៊ីវ៉ាន់ អស់៣តូប..!

ភ្នំពេញៈ អគ្គិភ័យមួយ ផ្តើមចេញមកពីការទុស្សេឆ្លងចរន្តអគ្គិសនី បានឆាបឆេះ តូបលក់អ៊ីវ៉ាន់អស់ចំនួន៣តូប នៅជាប់របងរោងចក្រ កាត់ដេរសំលៀកបំពាក់ អ៊ីស ថិចបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទី យប់ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីសែនមនោរម្យ ផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីមានសេចក្តីរាយការណ៍នេះរួចមក កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយនិងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចុះទៅអន្តរាគមន៍បាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះឲ្យរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ គ្រាន់តែឆេះ បំផ្លាញសម្ភារៈដែលមាននៅក្នុងតូបទាំង៣ខាងលើអស់ទាំងស្រុង ដោយក្នុងនោះរួមមាន តូបលក់បាយ១ តូបស្នាក់នៅ១ និងតូបជួសជុលម៉ូតូចំនួន១ផងដែរ ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសអ្វីនោះទេ៕

មតិយោបល់