ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ រួមនិងថ្នាំញៀន១២០កញ្ចប់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ រួមនឹងថ្នាំញៀនចំនួន១២០កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ សហការជាមួយនគរបាលប៉ុស្លិ៍ស្ទឹងផ្សារកណ្តាល២ ដែលដឹកនាំដោយលោក ហួត ចាន់យ៉ារាន់ អធិការនគរបាលខណ្ឌដូនពេញ និងការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានចុះបង្រ្កាបអ្នកចែកចាយជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កិច្ចប្រតិបត្តិការនេះដែរ ក៏មានការចូលរួមសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមនឹងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញផងដែរ។

បច្ចុប្បន្ន សង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាក់សួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់