ព័ត៌មានជាតិ

បត់ម៉ូតូមិនប្រយ័ត្ន រថយន្តបុកពីក្រោយ សង១០ម៉ឺនរៀល បញ្ចប់រឿង

ភ្នំពេញ: ស្ត្រីម្នាក់ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកពីក្រោយ មិនបណ្តាលឲ្យ​រងរបួស តែម្ចាស់រថយន្តជួយថ្លៃជួសជុល១០ម៉ឺនរៀល កុំឲ្យមានរឿងច្រើន​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅផ្លូវម៉ៅសេងទុង កែងនិងផ្លូវ១៣៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៨និង៤០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។

សាក្សីបានប្រាប់ឲ្យ​ដឹងថា ស្ត្រីម្នាក់ជិះម៉ូតូម៉ាកចិន ស្លាកភ្នំពេញ 1F-8882 តាមផ្លូវ១៣៨ ពីកើតមកលិច ឆ្លងផ្លូវម៉ៅសេងទុង បត់ឆ្វេងដៃ ស្រាប់តែមានរថយន្ត CRV ពណ៌ស ស្លាកលេខភ្នំពេញ 2AD-3177 បើកមកពីជើងទៅត្បូងតាមផ្លូវម៉ៅសេងទុង បានបុកពីក្រោយម៉ូតូ បណ្តាលឲ្យ​ដួលរងការខូចខាតបន្តិចបន្តួច មិនបណ្តាលឲ្យ​រងគ្រោះថ្នាក់ដល់មនុស្សឡើយ​។

ក្រោយពេលកើតហេតុភាគីទាំងសងខាងសម្របសម្រួលបញ្ចប់រឿងនៅនឹងកន្លែង ដោយខាងរថយន្តជួយថ្លៃជួសជុល១០ម៉ឺនរៀលដល់ភាគីខាងម៉ូតូ៕

មតិយោបល់