នៅពេលដែលមានផ្ទៃពោះ អ្នកម្តាយគ្រប់រូបតែងតែចង់ដឹងភ្លាមៗថា កូននៅក្នុងផ្ទៃរបស់ខ្លួនជាកូនប្រុស ឬស្រី ដើម្បីងាយស្រួលដាក់ឈ្មោះ និងទិញសំភារៈប្រើប្រាស់មួយចំនួនឲ្យសមទៅតាមភេទ។ ប៉ុន្តែថ្មីៗនេះ អ្នកជំនាញជនជាតិឥណ្ឌា បានរកឃើញវិធីពិនិត្យដឹងភ្លាមៗថា កូនក្នុងផ្ទៃជាកូនប្រុស ឬស្រី តាមរយៈការវាស់សម្ពាធខ្លួនឯង ដោយសារតែប្រទេសមួយនេះច្បាប់ហាមឃាត់ មិនឲ្យគ្រូពេទ្យប្រាប់ភេទរបស់ទារកក្នុងផ្ទៃឲ្យឪពុកម្តាយដឹងឡើយ។
យោងតាមគេហទំព័រ boldysky បានចុះផ្សាយថា ស្រ្តីដែលមានសម្ពាធឈាមខ្ពស់អាចនឹងមានកូនប្រុស ហើយស្រ្តីដែលមានសម្ពាធឈាមខ្សោយអាចនឹងមានកូនស្រី។ សេចក្តីសន្និដ្ឋានបែបនេះ ផ្អែកលើការវាស់សម្ពាធឈាមស្រ្តី១៤០០នាក់ មុនពេលដែលពួកគេមានគភ៌ ២៦សប្តាហ៍ និងក្រោយការពពរពោះ៣ខែ។ អ្នកជំនាញបានបន្ថែមទៀតថា មុនពេលវាស់សម្ពាធឈាមស្ត្រីត្រូវធ្វើអារម្មណ៍ឲ្យធូរស្រាលធម្មតា កុំឲ្យមានអារម្មណ៍ខឹងក្រោធ ព្រួយបារម្ភ និងរំភើបអ្វីឲ្យសោះ ព្រោះវាអាចប៉ះពាល់ដល់ការសម្ពាធឈាម សន្និដ្ឋានមិនត្រូវ៕
មតិយោបល់