ព័ត៌មានជាតិ

រថយន្តកុងតឺន័រ ក្រទ្បាប់នៅបណ្តោយផ្លូវជាតិលេខ៤ បង្កឲ្យមានការកកស្ទះជាច្រើនម៉ោង

កំពង់ស្ពឺ: រថយន្តកុងតឺន័រ ដែលគេអះអាងថា ផ្ទុកទំនិញជាច្រើន បានក្រទ្បាប់ ហើយធ្វើឲ្យមានការកកស្ទះចរាចរ ជាច្រើនម៉ោង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំផ្សារព្រែកស្តៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺបានប្រាប់ Post News ថារថយន្តសណ្តោងទូរកុងតឺន័រ បានក្រទ្បាប់ នាពេលជិតភ្លឺ ដែលបង្កឲ្យមានការកកស្ទះ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចបានចេញទៅជួយសម្រួលចរាចរ ជូនប្រជាពលរដ្ឋ និងអ្នកដំណើរទាន់ពេលវេលា ហើយស្ទួចរថយន្តដែលក្រទ្បាប់នោះយកទៅទុកដោះស្រាយតាមនិតិវិធីច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា ការក្រទ្បាប់នេះមិនមានបណ្តាលឲ្យមនុស្សស្លាប់នោះទេ។ ករណីនេះត្រូវបានប្រជាពលរដ្ឋ សង្ស័យថា មានដឹកទំនិញលើសចំណុះ ដែលបង្កប់ ទំនិញគេចពន្ធផងដែរ៕

photo_2016-05-08_08-35-50 photo_2016-05-08_08-35-52 photo_2016-05-08_08-36-32

មតិយោបល់