ព័ត៌មានសុខភាព

ក្មេងប្រុសជនជាតិចិនម្នាក់ កើតមកមានម្រាមដៃ និងជើង ៣១

ចិនៈ ក្មេងប្រុសជនជាតិចិនម្នាក់ អាយុជិត ៤ខែ កើតមកខុសគេ មានម្រាមដៃ និងជើងចំនួន ៣១។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦។

ក្មេងប្រុសម្នាក់នេះ បានកើតកាលពីខែមករា ជាមួយនឹងម្រាមដៃចំនួន ១៥ និងម្រាមជើង ១៦ នៅទីក្រុង Pingjiang ក្នុងខេត្តហ៊ូណាន។

បើតាមគ្រូពេទ្យក្រុងហុងកុង បានធ្វើរោគវិនិច្ឆ័យឲ្យដឹងថា វាជាប្រភេទជំងឺ polydactylism ដែលជាស្ថានភាពពីកំណើត អាចកើតមានឡើងចំពោះ មនុស្ស និងសត្វ ដែលផ្តល់ឲ្យពួកគេនូវម្រាមដៃ ឬជើងបន្ថែមទៀត។

គួរបញ្ជាក់ផងដែរ ខណៈពេលនេះ ឪពុកម្តាយរបស់ក្មេង កំពុងតែព្យាយាម រៃអង្គាសប្រាក់ ដើម្បីធ្វើការវះកាត់ផ្លាស់ប្តូរជីវិត កូនប្រុសរបស់ពួកគេ៕

160504091249-restricted-01-polydactylism-exlarge-169 160504092757-restricted-02-polydactylism-exlarge-169

មតិយោបល់