បើយោងតាមការវិភាគរបស់អ្នកជំនាញបានបង្ហាញថា ចំពោះអ្នកដែលមានផ្ទៃពោះមិនគួរបរិភោគក្តោមនោះទេ ព្រោះវាអាចបណ្តោលឲ្យមានបញ្ហារលូតកូន ឬកូនកើតមិនគ្រប់ខែ។
ក្តាមគឺជាអាហារដែលសម្បូរទៅដោយសារជាតិកាល់ស្យូម បើតាមការវិភាគវិជ្ជសាស្ត្រទំនើបរកឃើញថា អាហាររូបត្ថម្ភនៅក្នុងសាច់ក្តាម ១០០ ក្រាម មានសារធាតុ Protit ១២.៣ ភាគរយ, សារធាតុលីពិត ៣.៣ ភាគរយ, កាល់ស្យូម ៥.០៤០ ភាគរយ, ផូស្វ័រ ៤៣០ ភាគរយ, សារធាតុ Fe ៤.៧ មីលីក្រាម, វីតាមីន B1 ០,៥១ ភាគរយ , វីតាមីន PP ២.១ ភាគរយ, កូឡេស្តេរ៉ុល ១២៥ ភាគរយ…។ នៅពេលដែលញ៉ាំសាច់ក្តោមអ្នកត្រូវតែរើសក្តោមដែលស្អាត និងនៅរស់ ប្រសិនបើជ្រើសរយក្តោមដែលងាប់មកបរិភោគវាអាចបង្កឲ្យមានជាតិពុល ព្រោះសារធាតុវិតាមីននៅក្នុងសាច់ក្តាមបានប្រែក្លាយទៅជាជាតិពុល។
ពីមុនមកពុំមានការសិក្សាណាដែលបង្ហាញថាការបរិភោគក្តាមអាចបង្កឲ្យមានការរលូតកូននោះទេ ទោះបីជាយ៉ាងណា បើយោងតាមឱសថស្ថាន Oriental បានបង្ហាញថា ជាតិពុលនៅក្នុងក្តាមប្រៃ អាចធ្វើឲ្យមានបញ្ហា ជាពិសេសស្ត្រីមានផ្ទៃពោះមានភាពខ្សោយ។ ប្រសិនបើអ្នកមានជំងឺរាគរួស មិនគួរបរិភោគក្តាមឡើយ ម្យ៉ាងទៀតវាធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពចុះខ្សោយ។ ចំពោះជាតិកូឡេស្តេរ៉ុល អាចបង្កឲ្យមានជំងឺលើសឈាម, ជំងឺសសៃឈាមក្នុងបេះដូងនៅពេលដែលអ្នកបរិភោគច្រើន។ មនុស្សជាច្រើនតែងតែមានប្រតិកម្មធ្វើឲ្យមានកន្ទួលក្រហមចេញនៅលើរាងកាយ បន្ទាប់ពីការបរិភោគក្តាមរួច៕
មតិយោបល់