ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ ក្នុងទន្លេ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១០នាទី មានករណីប្រទះឃើញបុរស លង់ទឹកស្លាប់ក្នុងទន្លេ ស្ថិតក្នុងភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ សុខ ភាព ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ជនរងគ្រោះស្រវឹងខួប ពុំសូវហូបបាយ បានចុះងូតទឹកក្នុងទន្លេ ទើបបណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់