ព័ត៌មានជាតិ

ក្រុមក្មេង​ស្ទាវតាម​កាប់ដល់ផ្ទះ រត់មកប្ដឹងសមត្ថកិច្ចឲ្យជួយ​

ភ្នំពេញៈ យុវជន២នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅឱ្យ​ជួយអន្តរាគមន៍ បន្ទាប់ពីពួកគេ ត្រូវបានក្រុមក្មេងស្ទាវប្រដាប់ដោយដាវសាំម៉ូរៃមកតាមរកកាប់ពួកគេដល់ផ្ទះ តែសំណាងល្អដែលខ្លួនមិនបានចេញក្រៅផ្ទះក្រុមស្ទាវផ្អើលអ្នកជិតខាងក៏ត្រឡប់ទៅវិញអស់។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនរងគ្រោះទាំងពីរនាក់នោះទី១ឈ្មោះ សេង ហៀង អាយុ២២ឆ្នាំមុខរបរលើកឥវ៉ាន់ឱ្យគេស្នាក់នៅជាមួយបងប្រុសភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២ឈ្មោះ រី សុភ័ក្រអាយុ១៨ឆ្នាំមុខរបរបញ្ជូលបទចម្រៀងស្នាក់នៅភូមិជាមួយគ្នា។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺកាលពីថ្ងៃអាទិត្យទី២២ ខែមករា ឆ្នាំ២០១៧ ពួកខ្លួនមានគ្នាបីនាក់បានជិះម៉ូតូទៅដើលេងម្តុំភូមិចាក់ជ្រូក ត្រូវបានក្រុមក្មេងស្ទាវទាំងនោះ ស្ទាក់ផ្លូវវាយម្តងរួចហើយគឺវាយចំមុខឈ្មោះ សេង ហៀង ហើយពួកខ្លួនមិនបានដាក់ពាក្យបណ្តឹងទេ លុះរហូតមកដល់ម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៦ខែមករាឆ្នាំ២០១៧ពួកស្ទាវដែលខ្លួនស្គាល់តែមុខមិនស្គាល់ឈ្មោះទាំនោះបាននាំគ្នា៥ទៅ៦នាក់ជិះម៉ូតូបីគ្រឿងប្រដាប់ដោយដាវសាំម៉ូរៃបានមករកកាប់ខ្លួនដល់ផ្ទះតែដោយសារខ្លួនសម្ងំនៅក្នុងផ្ទះពួកគេរកមិនឃើញហើយដោយបានសាច់ញាតិ និងអ្នកជិតខាងនៅច្រើនផងនោះពួកវាក៏បកក្បាលម៉ូតូត្រឡប់ទៅវិញអស់។

ក្រោយពីកើតហេតុនៅម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០១៧ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៕

https://youtu.be/r4VAuIF_rH0

មតិយោបល់