ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ អាគារសាលាមួយចំនួននៅខេត្តរតនគិរីនឹងត្រូវកែលំអរ

រតនគិរីៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា អាគារសិក្សាមួយចំនួននៅខេត្តរតនគិរីនឹងត្រូវកែលំអរ។

ការប្រកាសផ្តល់ការកែលំអរ និងជួសជុលឡើងវិញនេះ បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ បានអញ្ជើញដល់ ខេត្តរតនគិរី កាលពីវេលាម៉ោងប្រហែល ៤រសៀល និងបានអញ្ជើញចូលតាមវិទ្យាល័យដើម្បីជួបពិនិត្យសមិទ្ធិផលសិក្សាវិស័យអប់រំនៅក្រុង បានលុង និងស្រុកលំផាត់។

នៅម៉ោងប្រមាណ៥នឹង៣០នាទី ល្ងាចថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៦ដដែល សម្តេចតេជោ បានបន្តចុះជួបសិស្សានុសិស្សសាលា និងលោកគ្រូ អ្នកគ្រូ ក្នុងសាលារៀនមួយកន្លែង ស្ថិតនៅភូមិថ្មីសង្កាត់ឡាបានសៀកក្រុងបានលុង។

សូមបញ្ជក់ថា សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាបឋមសិក្សា សហការ ស្ថិតក្នុងភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ក្នុងឱកាសនោះសម្តេចតេជោ បានផ្តល់ជូនអគារសិក្សាមួយខ្នងស្នើ ០៦បន្ទប់ និងកែលំអរអាគារចាស់ឡើងវិញ ព្រមទាំងចាក់ផ្លូវបេតុងចូលសាលារៀនផងដែរ៕

photo_2016-09-15_20-06-01photo_2016-09-15_20-06-03photo_2016-09-15_20-06-06photo_2016-09-15_20-06-08photo_2016-09-15_20-06-10photo_2016-09-15_20-06-12photo_2016-09-15_20-06-14photo_2016-09-15_20-06-16photo_2016-09-15_20-06-18photo_2016-09-15_20-06-21photo_2016-09-15_20-06-23photo_2016-09-15_20-06-25photo_2016-09-15_20-06-27photo_2016-09-15_20-06-29photo_2016-09-15_20-06-31photo_2016-09-15_20-06-34photo_2016-09-15_20-06-36photo_2016-09-15_20-06-38photo_2016-09-15_20-06-40photo_2016-09-15_20-06-43photo_2016-09-15_20-06-45photo_2016-09-15_20-06-47photo_2016-09-15_20-06-49photo_2016-09-15_20-06-51photo_2016-09-15_20-06-53photo_2016-09-15_20-07-08photo_2016-09-15_20-07-11photo_2016-09-15_20-07-13photo_2016-09-15_20-07-15

មតិយោបល់