ព័ត៌មានជាតិ

ជិះម៉ូតូទៅបុករថយន្តតូរីស ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ឆ្នាំងៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានបើកម៉ូតូក្នុងល្បឿនលឿនទៅបុកជាមួយនឹងរថយន្តតូរីស យ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលបាក់កស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១យប់ ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្ដុំស្ពានស្រះអង្កាម ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1B-7415 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន លុះបានមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងរថយន្តតូរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-2920 ដែលកំពុងបើកលឿនដូចគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូដួលបាក់ក បែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ចំណែកម៉ូតូខ្ទេចទាំងស្រុង រីឯរថយន្តវិញរងការខូចខាតមួយចំហៀងក្បាលរថយន្ត អ្នកបើកបររត់គេចខ្លួនបាត់តែម្តង៕

មតិយោបល់