ព័ត៌មានជាតិ

យុវជន ០២នាក់ ជិះម៉ូតូលឿន ជ្រុលទៅបុករថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង តាមបណ្តោយផ្លូវជាតិលេខ៥

(ភ្នំពេញ​)​៖​ យុវជន​ ០២នាក់​ បានជិះម៉ូតូ​លឿន ជ្រុលទៅបុកជាមួយរថយន្ត ១គ្រឿង​ ដែលបើកបញ្ជ្រាទិសគ្នា​ កាលពីវេលាម៉ោង​៧ និង៣០នាទីព្រឹក​ ថ្ងៃទី​១០​ ខែមេសា​ ឆ្នាំ​២០១៦​ នៅត្រង់ចំណុចមុខមណ្ឌលសុខភាព លោកសង្ឃ លើផ្លូវជាតិលេខ៥​ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

ជនរងគ្រោះដែលស្លាប់នោះមាន​ ទី១​ ឈ្មោះ​ វ៉ាន់ វិច្ឆ័យ ភេទ​ ប្រុស​ អាយុ​ ១៩ឆ្នាំ និងទី២​ ឈ្មោះ​ ឡៃ វ៉ាន់នុត ភេទ​ ប្រុស​ អាយុ​ ២០ឆ្នាំ​ អ្នកទាំង​២ មានទីលំនៅ ភូមិពាមជំនិក ឃុំកំពង់ហ្លូង ស្រុកពញាញ ខេត្តកណ្តាល។

បើតាមសាក្សីនៅនឹងកន្លែងកើតហេតុ បានប្រាប់ Post News ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេបានឃើញយុវជន​ ២នាក់​ បានជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ HONDA ZOOMER​ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីត្បូងមកជើង​ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត​ មួយគ្រឿង​ ម៉ាក HIGH LANDER​ ពណ៌​ ស​ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AF-4176​ ដែលបានបើកបរក្នុងទិសដៅពីជើងទៅត្បូង​ ក្រោយពីកើតហេតុ​ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់​។

ក្រោយពីកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរជើងគោក​ បានចុះមកវាស់វែង​យករថយន្ត​ និងម៉ូតូ ទៅរក្សាទុក្ខនៅការិយាល័យ​នគរបាលចរាចរជើងគោក​ ដើម្បីធ្វើរង់ចាំការដោះស្រាយគ្នា​។ ក្រោយពីវាស់វែងរួច សមត្ថកិច្ច បានប្រគល់សាកសពទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​៕

photo_2016-04-10_12-51-28 photo_2016-04-10_12-51-31 photo_2016-04-10_12-51-34 photo_2016-04-10_12-51-38 photo_2016-04-10_12-51-41 photo_2016-04-10_12-51-45 photo_2016-04-10_12-51-48 photo_2016-04-10_12-51-52

មតិយោបល់