ឥណ្ឌូនេស៊ីៈ មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី បានឲ្យដឹងថា អតីតមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីម្នាក់និងក្រុមគ្រួសាររបស់គាត់ត្រូវបានគេនិរទេសចេញពីប្រទេសទួកគីមកប្រទេសឥណ្ឌូនេស៊ីចំពោះការចោទថាព្យាយាមជ្រៀតចូលក្នុងប្រទេសស៊ីរីដើម្បីចូលរួមជាមួយរដ្ឋអ៊ីស្លាម ( ISIS ) ។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។
យោងតាមមន្រ្តីឥណ្ឌូនេស៊ីបានឲ្យដឹងថាការនិរទេសអតីតមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីម្នាក់និងក្រុមគ្រួសារធ្វើឡើង៤ថ្ងៃបន្ទាប់ពីជនជាតិឥណ្ឌូនេស៊ី១៧នាក់ផ្សេងទៀត ត្រូវបាននិរទេសពីប្រទេសតួកគី ដែលជាសញ្ញានៃការបង្ក្រាបពីអាជ្ញាធរតួកគីទាក់ទងនិងពួកអាយស៊ីស។
អតីតមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីម្នាក់ បានទទួលការអប់រំនៅក្នុងសាលាដ៏ល្បីរបស់ឥណ្ឌូនេស៊ី និងទទួលបានអនុបណ្ឌិតគោលនយោបាយសាធារណៈពីសាកលវិទ្យាល័យ Flinders ប្រទេសអូស្រ្តាលីហើយលើបានបំពេញតូនាទីយ៉ាងល្អក្នុង
នាយកដ្ឋានរបស់លោក ប៉ុន្តែក្រោយមក លោកបែជាស្អប់ពួកបច្ចឹមលោក រួចចូលរួមជាមួយពួក អាយស៊ីស។
សូមជម្រាបថា ប្រជាជនឥណ្ឌូនេស៊ីបប្រមាណ ១០០០នាក់បាន ទៅប្រទេសស៊ីរី ដើម្បីចូលរួមជាមួយពួក អាយស៊ីស៕
មតិយោបល់