(សេអ៊ូល)៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Boo-kyum នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈនេះ បានអំពាវនាវឱ្យប្រជាជនកូរ៉េខាងត្បូងទាំងអស់ កុំឱ្យមានការភ័យខ្លាច ខណៈអាជ្ញាធរសុខាភិបាលបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ លើស ១៧០,០០០នាក់ ជាលើកដំបូង។
នៅក្នុងកិច្ចប្រជុំមួយស្ដីពីការប្រយុទ្ធប្រឆាំង COVID-19 លោក Kim Boo-kyum បានឱ្យដឹងដែរថាចំនួនករណីអ្នកឈឺធ្ងន់ និងករណីស្លាប់ នៅតែ ស្ថិតនៅក្នុងកម្រិតមួយស្ថិតនៅក្រោមការគ្រប់គ្រង បើទោះជាករណីឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងគំហុកដោយសារមេរោគបំប្លែងថ្មីអូមីក្រុង ក៏ដោយ។
បើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ អ្នកឆ្លង COVID-19 មានដល់ទៅ ១៧១,៤៥២នាក់ បើធៀបទៅនឹងកាលពីថ្ងៃអង្គារ
មានអ្នកឆ្លង ៩៩,៥៧៣នាក់ ខណៈអ្នកជំងឺ៩៩នាក់បានស្លាប់់។ បូកបញ្ចូលតួលេខថ្មីនេះធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅកូរ៉េខាងត្បូង កើនដល់ ២.៣លាននាក់ ក្នុងនោះស្លាប់ ៧,៦០៧នាក់៕
ប្រភព៖ Reuters
មតិយោបល់