ព្រះសីហនុៈ អគ្គិសនីខេត្តព្រះសីហនុ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន នៅF3A ចាប់ពីអនុស្ថានីយស្ទឹងហាវរហូតដល់ស្រុកកំពង់សិលា និងស្រុកបុទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ចាប់ពីម៉ោង១០ព្រឹករហូតដល់ម៉ោង១១ព្រឹក ដើម្បីដាំបង្គោល MW ចំនួន១ដើមក្រោមខ្សែបណ្ដាញ MV 22 KV។
អាស្រ័យហេតុដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ សូមសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងអធ្យាស្រ័យចំពោះការអាក់ខានការផ្គត់ផ្គង់ចរន្តអគ្គិសនីដោយអនុគ្រោះ៕
មតិយោបល់