ព័ត៌មានជាតិ

ក្រសួង២ ផ្ទេរឯកសារ តំបន់គ្រប់គ្រងគ្នា ទៅវិញទៅមក តាមគោលការណ៍រាជរដ្ឋាភិបាល

ភ្នំពេញ:អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មានរៀបចំពិធីផ្ទេរ និងប្រគល់ឯកសារ ព្រៃការពារ តំបន់អភិរក្ស រួមទាំងឯកសារពាក់ព័ន្ធនិងសម្បទានដីសេដ្ឋកិច្ច និងតំបន់គ្រប់គ្រងមួយចំនួនទៀតតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិសស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានអង្គភាពជំនាញនៃក្រសួងទាំងពីរ ក្រោមបរិយាកាសស្និតស្នាល ស្មារតីសហការ និងទទួលខុសត្រូវខ្ពស់៕

photo_2016-05-08_16-35-38 photo_2016-05-08_16-35-33

មតិយោបល់