ព័ត៌មានជាតិ

ទឹកភ្នែកកូនស្រក់ ជាច្រើនដំណក់ នឹកអ្នកម្តាយថ្លៃ

ទឹកភ្នែកកូនស្រក់ ជាច្រើនដំណក់ នឹកអ្នកម្តាយថ្លៃ តស៊ូលំបាក មិនថាយប់ថ្ងៃ ដើម្បីលកលៃ ឲ្យកូនសិក្សា។ ពីថ្ងៃនេះទៅ កូនសូមបេ្តជ្ញា ខិតខំសិក្សា ដើម្បអនាគត គ្រួសារយើង។

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៦ វេលាម៉ោង១៥:០០នាទីល្ងាចនៅអង្កការមូលនិធិកុមារ កម្ពុជា (ស្កុត) បានរៀបចំពិធីអប់រំសីលធម៌ និងបរិយាយគុណមាតាបិតា ដល់ប្អូនៗនិងអ្នកភូមិ ស្ថិតក្រោមការមើលថែរបស់មូលនិធិកុមារកម្ពុជា ប្រមាណ ១០០០នាក់ បានចូលរួមស្តាប់សម្តែងព្រះធម៌ ដោយព្រះតេគុណ វ៉ាត វិបុល និងស្មូតអំពីគុណម្តាយ ដោយព្រះតេជគុណ ដោក ដុំ នាយកមជ្ឈមណ្ឌលអប់រំព្រះពុទ្ធសាសនា និងអាជ្ញារធសង្កាត់ ដឹកនាំដោយលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ដែលពិធីនេះធ្វើឡើង ក្នុងគោលបំណងផ្តល់ការអប់រំ សីលធម៌ដល់ប្អូនកុមារៗ យុវជន បានយល់ដឹងពីបុណ្យបាបគុណទោស មានកត្តញ្ញូតាធម៌ចំពោះមាតាបិតា និងអ្នកមានគុណ ហើយអភិវឌ្ឃន៍ខ្លួនជាបុគ្គលមានសមត្ថភាព ប្រកបដោយគុណធម៌៕

photo_2016-05-08_18-02-29 photo_2016-05-08_18-02-24 photo_2016-05-08_18-02-33 photo_2016-05-08_18-02-32 photo_2016-05-08_18-02-30 photo_2016-05-08_18-02-28 photo_2016-05-08_18-02-26 photo_2016-05-08_18-02-23 photo_2016-05-08_18-02-21

https://www.youtube.com/watch?v=QcsO2cKRtqM&feature=youtu.be

https://www.youtube.com/watch?v=MSbRrRpcAro&feature=youtu.be

មតិយោបល់